ឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី Love Riya ហៅបារមីស្នងរូបប៉ម

ខេត្តកណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ សីហា ឆ្នាំ២០២៥ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការ សម្របសម្រួលពីព្រះ រាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការឃាត់ខ្លួនភ្លាម, កម្លាំងនគរបាលបានបញ្ជូនLoveRiya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

You might also like