សមិទ្ឋផលការគ្រប់គ្រងថែរក្សា ផ្លូវជាតិនិងផ្លូវក្នុងខេត្តមណ្ឌលគិរី បងប្អូនប្រជាពលរដ្ឋ បានសាទរនិង ភ្ញាក់ផ្អេីល
ជាមួយសមិទ្ឋផលការគ្រប់គ្រងថែរក្សា ផ្លូវជាតិនិងផ្លូវក្នុងខេត្តមណ្ឌលគិរី បងប្អូនប្រជាពលរដ្ឋ បានសាទរនិង ភ្ញាក់ផ្អេីលជាមួយ សមិទ្ឋផលនេះខ្លាំងណាស់ ដោយមិននឹកស្មានថា ក្រោមការដឹកនាំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងសម្របសម្រួលដឹកនាំបញ្ជាការសាងសង់ ជួសជុល និងថែទាំ បណ្តាញផ្លូវជាតិ-ផ្លូវខេត្ត ដោយលោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលជាសេនាធិការរបស់រដ្ឋបាលខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឲ្យតាមបណ្តោយ ផ្លូវជាតិ លេខ៧៦ និង៧៦-៤ និងបណ្តាផ្លូវនានាក្នុងខេត្តដែលគ្រប់គ្រងដោយមន្ទីរសាធារណការ មានភាពល្អស្អាតដល់ថ្នាក់នេះទេ ។
ពេលយប់ គឺពិតជាស្អាតខ្លាំងណាស់ មានបំពាក់សម្ភារៈនិងផ្លាកសញ្ញាការពារគ្រប់សព្វដែលបានសម្រួលការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។ ទាំងនេះក៏ជាចំណែកដ៏សំខាន់ បានប្រែក្លាយខេត្តមណ្ឌលគិរី ពីស្ងប់ស្ងាត់ឲ្យមានភាពស្រស់ស្អាត ប្រកបសុវត្ថិភាព ហើយទាក់ទាញនូវចំណាប់អារម្មណ៍អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចូលមកខេត្ត បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គួរជាទីមោទកភាពសម្រាប់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕



