ឃាត់ខ្លួនពលករថៃ២១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ពីខ្មែរ ចូលថៃ

ជាបន្តបន្ទាប់កម្លាំងសមត្ថកិច្ចកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ តែងទប់ស្កាត់ និងបង្រ្កាបការលួចឆ្លងដែនដោយខុសច្បាប់ពីសំណាក់ពលរដ្ឋថៃ។ ជាថ្មីម្តងទៀតកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ។

សមត្ថកិច្ចកម្ពុជាប្រចាំការនៅតាមព្រំដែន នៃខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលករថៃបម្រុងលួចឆ្លងដែនខុសច្បាប់ពីខ្មែរទៅថៃ ចំនួន២១នាក់។
បើតាមសមត្ថកិច្ច ពលករថៃទាំង២១នាក់មាន(ស្រី៩នាក់) និងមេខ្យល់ជនជាតិខ្មែរ ១នាក់ ត្រូវបានឃាត់នៅចំនុចជិតព្រំដែនក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលឈមនឹងខាងថៃទល់មុខភូមិអាងសិលា ឃុំណងម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ។ ក្រោយពីការឃាត់ និងធ្វើកំណត់ហេតុរួច ពលករថៃទាំងអស់ត្រូវបានប្រគល់ឱ្យកងរាជអាវុធហត្ថ ស្រុកអូរជ្រៅ អនុវត្តតាមនីតិវិធីបន្ត៕

You might also like