សារជនរងគ្រោះ «ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ» ! ថ្ងៃនេះតុលាការកំពូលប្រកាសសាលដីកាលើករណីអតីតឧកញ៉ា ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទណ្ធ៍ទុកជាបានការ !

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ តុលាការកំពូល បានបើកសវនាការប្រកាសសាលដីការករណីអតីតឧកញ្ញា ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធណ៍ រាជធានីភ្នំពេញ ទុកជាបានការដដែល លើសំណុំរឿងចំនួន៣។

នេះបើយោងតាម មន្ត្រីតុលាការកំពូលបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព ប្រចាំតុលាការ ឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
សារពីយុវជន ហុង រិទ្ធីរក្ស ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៤នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារដោយអតីតឧកញ៉ា ស្រី ស៊ីណា ក្នុងជម្លោះស្នួរហាលខោអាវនោះបានប្រកាសថា ពួកខ្លួនទទួលបានយុត្តិធម៌ហើយ។
តាមគណនីFacebook ឈ្មោះ Hong Rithea Reak យ៉ាងដូច្នេះថា «ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ…..ពេលព្រឹកថ្ងៃទី ១៩ សីហា ២០២៥ តុលាការ តុលាការកំពូលបានប្រកាសសេចក្តីសម្រេច យកការសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល ។
យុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចយើងខ្ញុំ ។ ខ្ញុំបាទសូមអរគុណទៅដល់សម្ដេចពុក ហ៊ុន សែន នឹងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់យើងខ្ញុំ តាំងពីការកើតរឿងដំបូងរហូតទទួលបានយុត្តិធម៌នៅពេលនេះ ។ ខ្ញុំបាទជាប្រជាជនស្លូតត្រង់ម្នាក់ក៏សូមជូនពរឱ្យសម្ដេចទាំងទ្វេ មានសុខភាពល្អ នឹងបន្តដឹកនាំដល់កូនចៅនិងប្រទេសកម្ពុជាតរៀងទៅ ។ ហើយឆ្លៀតឱកាសពេលនេះក៏សូមអរគុណទៅដល់ ឯកឧត្តម កើត រិទ្ធ ប្រធានក្រសួងយុត្តិធម៌ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តតេជោសែន នឹងមន្ត្រីតុលាការគ្រប់ស្ថានប័ន ។ សូមអោយលោកទាំងពីរ ជោគជ័យគ្រប់ភារកិច្ច ។ ហើយក៏សូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានជួយឈឺឆ្អាលយកអាសារជាមួយនឹងរឿងក្តីរបស់ខ្ញុំតាំងពីថ្ងៃកើតដំបូងរហូតមកដល់ពេលនេះ ។
សូមប្រជាជនខ្មែរទាំងអស់ សុំមានសុខភាពល្អនឹង ផ្លូវចិត្តរឹងមាំ»៕

You might also like