សាច់មាន់ សាច់ជ្រូក ប្រហិត ត្រូវបានក្រុមឈ្មួញ សម្រុកនាំមកពីប្រទេសថៃ ចូលកម្ពុជា តាមច្រករបៀងក្នុងភូមិអូរបីជាន់
ខេត្តបន្ទាយមានជ័យ÷ យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់និងផ្ញើជាវីដេអូឃ្លីប មកឲ្យអង្គភាពសារព័ត៌មានយើង ជួយធ្វើការចុះផ្សាយ ពីសកម្មភាព របស់ក្រុមឈ្មួញ នាំគ្នាសម្រុកជញ្ជូន សាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិត ឆ្លងដែន ពីប្រទេសថៃ ចូលកម្ពុជា តាមច្រករបៀងតូចមួយកន្លែង (ចំនុចវត្តចាស់) ក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សកម្មភាពនេះ នាវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក នាថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ ។ពលរដ្ឋបន្ថែមថា បន្ទាប់ពីបែកការ បុរសម្នាក់ឈ្មោះ វី នៅចំនុចកើតហេតុ បានបើកបង្អូចផ្ទះស្រែកឲ្យក្រុមទាំងនេះលីឥវ៉ាន់ទាំងនេះត្រលប់ថយក្រោយវិញ (ចូលដីថៃវិញ)។
សំនួរសួរថា តើមានសារធាតុអ្វីខ្លះដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្សដែរឬទេ នៅក្នុង សាច់មាន់ សាច់ជ្រូក កោះមាន់ និង ប្រហិតទាំងនេះ?
សូមអាជ្ញាធរ មានសមត្ថកិច្ច ដែលពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ មេត្តា សិក្សា ស្រាវជ្រាវ បង្ការ និង បង្ក្រាបករណីនេះ ផង ដើម្បី ចៀសវាងមានផលប៉ះពាល់ ដល់សុខភាព និង អាយុជីវិត របស់ពលរដ្ឋខ្មែរ ៕



