ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតចំនួនពីរកន្លែង ក្នុងភូមិសាស្ត្រឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យច្រាំងទន្លេបាក់ស្រុតចំនួនពីរកន្លែង ក្នុងភូមិសាស្ត្រភូមិកោះត្រែង និងភូមិបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា ទីតាំងបាក់ច្រាំងទន្លេចំណុចទី១ មានប្រវែង ១៥៣០ម៉ែត្រ និងបាក់ចូលប្រវែង ៤០ម៉ែត្រ ប្រឈមមុខនឹងផ្លូវបេតុង និងក្លោងទ្វារវត្តវេឡុងនារាម កោះបីពៃ និងអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះពីរ។ ចំណែកទីតាំងបាក់ច្រាំងចំណុចទី២ មានប្រវែង ៣៨០ម៉ែត្រ និងបាក់ចូលប្រវែង ៥០ម៉ែត្រ ប្រឈមមុខនឹងផ្លូវបេតុង និងបង្គោលភ្លើង(EDC) ភ្ជាប់ភ្លើង មកផ្គត់ផ្គង់ឃុំកោះពីរ៕

You might also like