សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង១២រំលងអធ្រាតថ្ងៃទី២៥ មានសភាពស្ងប់ស្ងាត់និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរបស់យើង ជាមួយនឹងស្មារតីក្រុងប្រយ័ត្នខ្ពស់ជានិច្ច
អ្នកនាំពាក្យសួងការការពារជាតិ៖ សភាពការណ៍ជួរមុខគិតចាប់តាំងពីម៉ោង១២រំលងអធ្រាតថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ , ខេត្តឧត្តមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរបស់យើងជាមួយនឹងស្មារតីក្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។






