(អ្នកនាំពាក្យក្រសួងការពារជាតិ) កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមការគ្រោងទុកកិច្ចប្រជុំនឹងចាប់ផ្ដើមនៅព្រឹកនេះ ស្ថិតនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមការគ្រោងទុកកិច្ចប្រជុំនឹងចាប់ផ្ដើមនៅព្រឹកនេះ ស្ថិតនៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន។ គណៈប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC) គណៈប្រតិភូថៃ ដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាន នៃកិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ហើយយើងសង្ឃឹមថា
កិច្ចប្រជុំនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកវិញនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស។
ថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
Spokesperson of the Ministry of National Defense of the Kingdom of Cambodia:
The Extraordinary Meeting of the Cambodia-Thailand Military Region Border Committee (RBC) will commence this morning in accordance with the program agreed by both sides, with Cambodia as the host, at the International Border Checkpoint Pailin province. The delegation from Cambodia was led by H.E. Lieutenant General Ek Sam Oun, the Commander of the Military Region 5 and the Co-Chairman of the Extraordinary RBC Meeting. The Thai delegation was led by Vice Admiral Aphichat Sapparatserth, Commander of the Border Defense Command of Chanthaburi-Trat province and the Co-Chairman of the Extraordinary RBC Meeting.
It is anticipated that this meeting will yield positive outcomes, encouraging both parties to fully and effectively implement the ceasefire, which will lead to peace, stability, and the restoration of relations between the two nations at the soonest possible.
August 25, 2025.



