ជាង​ ១០ឆ្នាំមុន​ ថៃវាយប្រហារជាង​ ១សប្តាហ៍ពេញ​ សម្តេចតេជោ​ នៅស្ងៀមស្ងាត់ឈឹង​ មនុស្សគ្រប់គ្នាឆោឡោ​ កេីតក្តីមិនទុកចិត្ត​ ជាពិសេសក្រុមប្រឆាំង តែសូមរងចាំមើល ពេលសម្ដេចលោកចេញ​មក​ តែមួួយថ្ងៃ​ រឿងរ៉ាវទាំងអស់ចប់សព្វគ្រប់ !!!

លេីកនេះ​ សម្ដេចលោកស្ងាត់ជិតមួយខែ​ ចាំអ៊ុតមេីលទៅណា​ ពេលលោកចេញ​មក​ ស្រែកមួយម៉ាត់​ ថៃដកទ័ពវិញមិនខាន។ ខ្ញុំមិនមែននិយាយលេីកជេីងទេបាទ​ តែមានរឿងខ្លះខ្ញុំមិនអាចបកស្រាយបាន​ ខ្ញុំបានត្រឹមតែយល់​ និងជឿជាក់។

បេីចង់យល់​ច្បាស់​ ទៅអានឯកសារប្រវត្តិសាស្ត្រចុងក្រោយនៃកម្ពុជាអោយបានច្រេីន​ និងទៅសិក្សាឡេីងវិញទាំងអស់នូវប្រវត្តិចុងក្រោយនៃជំលោះព្រំដែនខ្មែរថៃ​ ជាពិសេសឯកសារច្បាប់​ ដូចជាសាលក្រមឆ្នាំ​ ១៩៦២​ និងការបកស្រាយសាលក្រមឆ្នាំ២០១៣។ ខ្ញុំជាអ្នកសិក្សា​ ខ្ញុំមិនដែលនិយាយតាមអារម្មណ៍ទេ។

ក្រុមប្រឆាំងគេកំពុងសប្បាយចិត​្ត​ ព្រោះគិតថា​ គេនិយាយត្រូវ​ ហេីយខ្ញុំចេះតែលួចសេីច​ក្នុងពោះ​ ថាលេីកនេះ​ ស្ងាត់មួយខែ​ ពេលចេញមកថៃជាប់ជុងមួយខ្សែធំ​ ជាប់មួយក្រវ៉ាត់ព្រំដែន។ តំបន់ណាគេមិនអោយរបូត​ គឺថៃមិនអាចចូលបានសូម្បីមួយជំហ៊ាន​ ជាពិសេសគឺតំបន់ដែលគេហៅថា​ តំបន់មិនដាច់ស្រេច​ ដូចជា​ តាមាន់តូច​ ធំ​ តាក្របី​ ។

ចុះម៉េចមិនឆ្ងល់ផង​ ថាតំបន់ទាំងនេះ​ ម៉េចថៃអត់ហ៊ានចូល​ ឬចូលមិនបាន? តែតំបន់ដាច់ស្រេចហេីយ​ បេីហែងចូលមកព័ទ្ធលួស​ ហែងចូលមកធ្វេីអីធ្វេីទៅ​ ហេីយហែងចាំមេីលថា​ មានអ្វីកេីតឡេីង​ ព្រោះនៅក្នុងតំបន់ទាំងអស់ដែលថៃកំពុងព័ទ្ធយក​ ឬកាន់កាប់បាននោះ​ មានអន្ទាក់មួយនៅក្នុងនោះ​ ដែលនឹងវាត់ចំកវាម៉ង់​ ហេីយជាអន្ទាក់ធំណាស់​។ សម្តេចតោជោធិបតី​ នឹងមានអ្វីមួយ​ suprise បងប្អូនឆាប់ៗនេះ​ ។ ខ្ញុំជាអ្នកសិក្សាប្រវត្តិសម្តេចតេជោតាំងពីក្មេង​ ខ្ញុំស្គាល់ពីអត្តចរិកនយោបាយគាត់ច្បាស់គួរសម ។

ប៉ុន្តែខ្ញុំសុំមិនបកស្រាយអ្វីច្រេីនទេ​ គ្រាន់តែសុំអោយបងប្អូនកុំភ័យ​ និងជឿជាក់។ ម៉ែអាណាមកយកដីមានព្រំហេីយនោះ? អានសេះ​ ណង់ចាន់​ និងផ្សេងទៀត។ បេីវាមកយកប៉ោយប៉ែតទៀត​ ក៏មកយកទៅ​ សំខាន់មានប្លង់រឹងហេីយ​ បេីយកបាន​ ក៏យកទៅ។ គ្រាន់តែដីប៉ុន្មានម៉ែត្រការ៉េនៅប្រាសាទព្រះវិហារយកមិនបានផងកាលឆ្នាំ​ ២០០៨​ និង២០១១នោះ។ មនុស្សខ្លះល្ងង់​ តែច្រឡំខ្លួនចេះ​ ហេីយឃេីញសភាពស្ងាត់ជ្រងំ​ គេថាគេនិយាយត្រូវហេីយ​ គេថាសម្តេចត្រូវព្រនុងរបស់សៀមហេីយ​ បាក់លែងហ៊ាននិយាយអ្វីទាំងអស់។ ខ្ញុំចេះតែឆ្ងល់​ ថាពួកនេះ​ វាល្ងង់មែន​ ឬធ្វេីល្ងង់។

វាដែលឃេីញប្រទេសមួយណា​ សុំចាញ់គេងាយៗចឹងនោះ? ជួយឆ្លេីយមេីល។ សូម្បីតែ​ កាសា​ មិនខ្លាចអ៉ីស្រាអែលផង​ ចុះហេតុអ្វីវាថាខ្មែរខ្លាចថៃ។ បេីវាយមួយទំហឹង​ ហែងវាយ១០០ឆ្នាំទៅ​ បេីយកដីខ្មែរបាន។ កាលខ្មែរចុះខ្សោយមែនទែនផង​ នៅយកដីមិនបាន។ ចុះទម្រាំអាឡូវ​ តែមិនដឹងត្រូវពន្យល់មនុស្សល្ងង់ដោយរបៀបណាអោយយល់។ គ្រាន់តែអានសៀវភៅច្រេីន​ ច្រឡំខ្លួនចេះ។​ អ្នកខ្លះគេថា​ សៀមយួ​ននឹងយកដីខ្មែរ​បែបនេះ​ បែបនោះ​ ខ្ញុំចេះតែគិតថា​ បេីវាចង់យក​ វាគួរយកឡាវមុន​ខ្មែរ ព្រោះឡាវខ្សោយជាងគេនៅតំបន់នេះ​ ខ្សោយទាំងសេដ្ឋកិច្ច​ យោធា​ និងជាតិនិយម។ តែឡាវនៅតែជាឡាវ​ អត់បាត់ទៅណាសោះ។​ បេីមិនទាន់យកឡាវបានផង​ ម៉េចបានមកយកខ្មែរ? វាមិនត្រូវ។ ចឹងមានន័យថា​ រឿងនេះ​ មិនមែនរឿងឈ្លានពានដីទេ​ គឺរឿងផ្ទៃក្នុងថៃទេ។

ខ្ញុំអោយតម្រុយប៉ុណ្ណឹង​ យកទៅរៀនវិភាគខ្លួនឯងទៅ​លេងលេង​ទៅ​ ខ្ញុំមិននិយាយអ្វីច្រេីនជាងនេះទេ​ ខ្ញុំគ្រាន់តែអាចជួយចែករំលែកតាមអ្វីដែលខ្ញុំអាចធ្វេីបាន​ ដេីម្បីប្រទេសខ្ញុំ​ និងប្រយោជន៍រួមរបស់ដែនដីដូនតា៕

#sakarachnov ប្រភពអានដើម្បីចំណេះដឹង ពីអ្នករៀនសូត្រ

You might also like