ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន ទៅបំពេញទស្សនកិច្ចការងារនៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលរៀបចំពីក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (Angkor International Airport Investment-AIAI) ក្រោមកិច្ចសហការជាមួយរដ្ឋបាលប្រជាជនខេត្តយូណាន និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តយូណាន និងផ្នែកឯកជនទាំងពីរ ដើម្បីទាក់ទាញ និងជំរុញលំហូរភ្ញៀវទេសចរចិន ពិសេសពីខេត្តយូណាន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

H.E. HUOT Hak, Minister of Tourism, led a delegation from the Ministry of Tourism and the private sector on an official visit to Yunnan Province, People’s Republic of China, from 25 to 28 August 2025, as part of the implementation of the “Cambodia-China Tourism Year 2025” campaign.

On 25 August 2025, with the high approval and authorization of Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, H.E. HUOT Hak, Minister of Tourism, led the delegation of the Ministry of Tourism and private sector representatives on a working visit to Yunnan Province, People’s Republic of China, from 25 to 28 August 2025. The visit was organized with the coordination of Angkor International Airport Investment (Cambodia) Co., Ltd. (AIAI), in cooperation with the Yunnan Provincial People’s Government and the Yunnan Provincial Department of Culture and Tourism. The purpose of this mission is to strengthen tourism cooperation between the Ministry of Tourism of Cambodia, the Yunnan Provincial Government, and private sector stakeholders from both sides, with the goal of attracting and promoting a greater flow of Chinese tourists, particularly from Yunnan Province, to visit Cambodia.

You might also like