បង្រ្កាប និងឃាត់ខ្លួនក្មេងទំនើង ៧នាក់ ដែលគប់ឡាន និងម៉ូតូអ្នកដំណើរតាមផ្លូវ
(កំពង់ស្ពឺ)៖ បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នា៧នាក់ ប្រដាប់ដោយដុំឥដ្ឋបានធ្វើសកម្មភាព គប់ឡាន គប់ម៉ូតូ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងជិះម៉ូតូដេញវ៉ៃគ្នា បង្កភាពអនាធិបតេយ្យ តាមទីសាធារណៈ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
កាលពីនៅវេលាម៉ោង ១:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ ក្រោយពីមានការរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋ តាមរយះលេខអន្គគមន៍សង្គ្រោះបន្ទាន់ (Hote Line)1292 ដែលទើប និងដាក់តំណើរការប្រើប្រាស់ ថាមានក្មេងទំនើងមួយក្រុមប្រដាប់ដោយដុំឥដ្ឋបានធ្វើសកម្មភាពគប់ឡាន គប់ម៉ូតូ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ និងជិះម៉ូតូដេញវ៉ៃគ្នាបង្កភាពអនាធិបតេយ្យតាមទីសាធារណៈនោះ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសាមគ្គីមុនីជ័យ បានធ្វើការចុះបង្ក្រាបក្មេងទំនើងទាំងនោះបានភ្លាមៗតែម្តង ដែលស្ថិតនៅក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្មេងទំនើងមួយក្រុមមានគ្នា៧នាក់ទាំងនេះ ដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសាមគ្គីមុនីជ័យ បង្ក្រាបនិងឃាត់ខ្លួនបានមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ជុប សុខថេង អាយុ២១ឆ្នាំ ភេទប្រុស រស់នៅបច្ចុប្បន្នក្នុងភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី២-ឈ្មោះ ប៊ុនធឿន សុខឌឿន អាយុ១៦ឆ្នាំ ភេទប្រុស ទីលំនៅភូមិកន្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៣-ឈ្មោះឡេង តាំងលី អាយុ២២ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៤-ឈ្មោះ ចំណាប់ ចំរើន អាយុ១៧ឆ្នាំ ភេទប្រុស ទីលំនៅ ភូមិកណ្តក់ ឃុំព្រៃក្រសាំងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៥-ឈ្មោះរីម បញ្ញា អាយុ១៨ ភេទប្រុស ទីលំនៅភូមិកណ្តក់ព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ទី៦-ឈ្មោះធឿន សុខគា អាយុ១៧ឆ្នាំ ភេទប្រុស រស់នៅភូមិស្វាយជួរ ឃុំក្រាំងចេកស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
និងទី៧-ឈ្មោះ ប្រាង ភក្រា្ត អាយុ១៥ឆ្នាំ ភេទប្រុស ទីលំនៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ហើយចាប់យកវត្ថុតាងបានរួមមាន៖ ម៉ូតូ០៣គ្រឿង ដុំឥដ្ធ ០២ដុំ, ដុំថ្ម ០១ដុំ, ដំបងឈើ ០១ដើម ទូរស័ព្ទ០៤គ្រឿង នាឡិកា ០១គ្រឿង និងកាបូលុយចំនួន០១ទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុកសាមគ្គីមុនីជ័យ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីច្បាប់ ៕



