ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យយន្តការការងាររបស់លេខាធិការដ្ឋាន នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) របស់ក្រសួងមហាផ្ទៃ

ភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំខេត្តសៀមរាប នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) របស់ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំការងាររបស់លេខាធិការដ្ឋាន ដោយមានការចូលរួមពីសមាជិកដែលមានសមាសភាពមកពី អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមចំណុះក្រសួងមហាផ្ទៃ រួមមាន ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមប្រឹក្សានីតិកម្ម អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ៕

You might also like