នាយករដ្ឋមន្ត្រីស្តីទីថៃ ៖ គណបក្សនឹងតែងតាំងបេក្ខជនឆាប់ៗនេះ ចំណែកគណបក្ស Bhumjaithai កំពុងចរចាបង្កើតរដ្ឋាភិបាល
នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃសុក្រថា គណបក្សចម្រុះកំពុងកាន់អំណាចរបស់ប្រទេសនៅតែរួមគ្នា ហើយគណបក្សភឿថៃមានទំនុកចិត្តថាខ្លួននឹងបង្កើតរដ្ឋាភិបាលមួយ ហើយនៅតែជាស្នូលនៃក្រុមចម្រុះ។ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានដកដំណែងរបស់លោក ស្រី ផែថងថាន ស៊ីណាវ៉ាត(Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រពីបទរំលោភលើក្រមសីលធម៌។
ដោយបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានជាមួយដៃគូចម្រុះសំខាន់ៗជាច្រើន នាយករដ្ឋមន្ត្រីស្តីទី លោក Phumtham Wechayachai សមាជិកគណបក្សភឿថៃ បាននិយាយថា បេក្ខភាពនាយករដ្ឋមន្ត្រីនឹងត្រូវបានតែងតាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកពុំបានបញ្ចេញឈ្មោះបេក្ខជននោះទេ ប៉ុន្តែមន្ត្រីគណបក្សម្នាក់កាលពីពេលមុននេះបាននិយាយថា គណបក្សភឿថៃនឹងតែងតាំងលោក Chaikasem Nitisiri អាយុ ៧៧ ឆ្នាំ ជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ទន្ទឹមនឹងនេះ គណបក្ស ភូម ចៃថៃ(Bhumjaithai) បាននិយាយថា ខ្លួនកំពុងចរចាជាមួយគណបក្សផ្សេងទៀតដើម្បីឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាល ហើយបានយល់ព្រមជាមួយនឹងការទាមទារដែលធ្វើឡើងដោយគណបក្សប្រជាជនជាគណបក្សប្រឆាំងសំខាន់ ជាគណបក្សធំបំផុតនៅក្នុងសភា ដើម្បីជាថ្នូរនឹងការគាំទ្ររបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្ស Bhumjaithai បាននិយាយថា អាទិភាពរបស់ខ្លួន ប្រសិនបើខ្លួនបង្កើតរដ្ឋាភិបាល នោះនឹងចំណាត់ការដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា និងរំលាយសភាក្នុងរយៈពេលបួនខែ។



