លោកTrump លុបចោលជំនួយបរទេស ៤,៩ពាន់លានដុល្លារ ដោយបង្កើនការប៉ះទង្គិចជាមួយសភា
សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានចំណាត់ការកាត់ជំនួយបរទេសជិត៥ពាន់លានដុល្លារអាមេរិកដែលជំនួយនេះត្រូវបានអនុម័តដោយសភា ដោយបង្កើនលទ្ធភាពនៃការបិទរដ្ឋាភិបាលសហព័ន្ធខណៈសមាជិកគណបក្សប្រជាធិបតេយ្យប្រឆាំងនឹងគោលនយោបាយនេះ។
លោក Trump បានសរសេរក្នុងលិខិតមួយច្បាប់ទៅកាន់សភាថា ថវិកាចំនួន៤,៩ពាន់លានដុល្លារអាមេរិកដាក់ក្នុងការកាត់កម្មវិធីគោលដៅរបស់ក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ។
ការិយាល័យគ្រប់គ្រងនិងថវិការបស់សេតវិមាន បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយចេញផ្សាយលិខិតមួយច្បាប់ថា លោកប្រធានាធិបតី «នឹងតែងតែយកអាមេរិកជាធំ»។ សមាជិកគណបក្សប្រជាធិបតេយ្យ បានព្រមានថាការប៉ុនប៉ងដើម្បីដកការផ្តល់មូលនិធិដែលត្រូវបានអនុម័តដោយសភារួចហើយនោះ នឹងបំផ្លាញដល់ការចរចាដើម្បីបញ្ចៀសភាពជាប់គាំងផ្នែកកញ្ចប់ថវិកាដែលគហៅថាជាការបិទរដ្ឋាភិបាល នៅចុងឆ្នាំនេះ។
លោក ឆាក់ ស៊ុមម័រ(Chuck Schumer) ដែលដឹកនាំសំឡេងភាគតិចគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាអាមេរិក បានហៅយុទ្ធវិធីច្បាប់ដែលគេស្គាល់តិចតួចរបស់លោកTrump តាមភាសារបច្ចេកទេសថាជាការលុបចោលកញ្ចប់ថវិកាតូចតាច ជារឿងខុសច្បាប់។
លោក Trump បានរុះរើយ៉ាងមានប្រសិទ្ធភាពអង្គការ USAID ដែលជាទីភ្នាក់ងារជំនួយមនុស្សធម៌ធំបំផុតរបស់ពិភពលោក ចាប់តាំងពីលោកចូលកាន់តំណែង។



