សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន !!!

ឯកឧត្តមប្រធានាធិបតី ផ្តល់សារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ។ ចិននឹងបន្តផ្តល់ការសហការគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការកសាងនិងពង្រឹងសមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការខ្លួនឯង ក៏ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។

ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់ របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។

សាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥

You might also like