ដូនចាស់រត់គេចពីគ្រាប់ផ្លោងនៃជម្លោះព្រំដែន ទទូចសុំអន្តរជាតិ មេត្តាចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យវិលដូចសភាពដើមវិញ

(ព្រះវិហារ)៖ ដូនចាស់ ដែលជាជនភៀសសឹក រត់គេចពីគ្រាប់ផ្លោងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានទទូចសុំឱ្យសហគមន៍អន្តរជាតិ មេត្តាចូលរួមដោះស្រាយបញ្ហាជម្លោះព្រំដែន ឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរភៀសសឹក អាចវិលទៅលំនៅឋានដូចសភាពដើមវិញ។

ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានមកពីតំបន់អាស៊ី ដូនចាស់រូបនេះ បានថ្លែងថា៖ «ថៃ វាបាញ់គ្រាប់មក ហើយខ្ញុំរត់មកហ្នឹង (ជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ) ខ្ញុំជួបកាលលំបាក នៅពេលមានភ្លៀងធ្លាក់ ចៅគ្រុនក្តៅទៀត»។
ជាមួយគ្នានេះដែរ លោកយាយបានអំពាវនាវដល់សហគន៍អន្តរជាតិ សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ សូមប្រញាប់ចូលអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបញ្ចាប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសធ្វើយ៉ាងឱ្យថៃ គោរពឱ្យបាននូវបទឈប់បាញ់ដែលខ្លួនព្រមព្រៀមគ្នាជាមួយនៅចំពោះសហរដ្ឋមេរិក និងប្រទេសម៉ាឡេស៉ី កាលពីពេលថ្មីៗនេះ។
គួរដឹងថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕

You might also like