លោក ពូទីន ប្រធានាធិបតីរុស្ស៊ី អញ្ជើញមកដល់ទីក្រុងធានជីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៥
អន្តរជាតិ ៖ នាថ្ងៃទី៣១ខែសីហា លោក ពូទីនប្រធានាធិបតីរុស្ស៊ី អញ្ជើញទៅដល់ទីក្រុងធានជីនតាមយន្តហោះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO ឆ្នាំ ២០២៥។ នេះ ជា ដំណើរ ទស្សនកិច្ច ម្តងទៀតរបស់ លោក ប្រធានាធិបតី ពូទីនទៅកាន់ប្រទេសចិន បន្ទាប់ពីដំណើរ ទស្សនកិច្ច ផ្លូវ រដ្ឋ នៅ ប្រទេស ចិន កាលពី ខែ ឧសភា ឆ្នាំ២០២៤។
ចិននិងរុស្ស៊ីតែងតែរក្សាទំនាក់ទំនងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌ SCOជាប់រហូត។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងធានជីន លោកប្រធានាធិបតីពូទីននឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ។
ការចូលរួមរបស់លោក ភូទីនប្រធានាធិបតីរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនៅក្នុងប្រទេសចិន បង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូនិងការសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ីក្នុងយុគសម័យថ្មី៕






