ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ស្តីពីបេសកកម្មដំបូងលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត(CCRSIWFDM)
នៅថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃបេសកកម្មចុះពិនិត្យគម្រោងប្រព័ន្ធស្តារឡើងវិញ និងធ្វើទំនើបកម្មនៃប្រព័ន្ធធារាសាស្ត្ររបស់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត (CCRSIWFDM) ។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានវត្តមានចូលរួមពីលោក David Ginting ប្រធានក្រុមបេសកកម្មធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកិច្ចការនារី អគ្គនាយកដ្ឋាន នាយកដ្ឋាននិងមន្ទីរក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាច្រើនរូប។
សូមបញ្ជាក់ថា បេសកកម្មរបស់ក្រុមការងារធនាគារវិនិយោគហេដ្ឋានរចនាសម្ព័ន្ធអាស៊ី(AIIB) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងគម្រោងនៅតាមបណ្ដាខេត្តពាក់ព័ន្ធជាច្រើន ហើយដែលជាលទ្ធលទទួលបាននូវភាពជោគជ័យនិងដោយរលូនលើគ្រប់វិស័យទៅតាមផែនការ និងគ្រប់បណ្តាលក្ខខណ្ឌរបស់ធនាគារ AIIB៕



