គេឱ្យតម្លៃយើងណាស់ ! ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឈរចំកណ្តាល រុស្សី និងចិន ដល់ថ្នាក់គ្រប់គ្នាចូល comment បែបនេះថា…
ក្រោយឃើញរូបភាពមួយសន្លឹក របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឈរចំកណ្តាលដ៏លេចធ្លោ គ្រប់គ្នាចូល comment ទំាងភ្ញាក់ផ្អើលថា “គេឱ្យតម្លៃយើងណាស់ បងធំនៅមុខ2នាក់ ការពារប្អូនពៅ, មហាកិត្តិយសណាស់ ឈរជិតម្ចាស់ផ្ទះ, មើលហើយព្រឺសម្បុរ, នោះ សម្តេចត្រូវបានរៀបចំអោយនៅកៀក មហាអំណាច ចិន និងរុស្ស៊ី កម្ពុជារុងរឿង, ឈរក្រោយហេីយចំកណ្តាលមេដឹកនាំខ្លាំងទាំងពីរទៀត”៕
ការចាប់អារម្មណ័នេះ នៅក្នុង ពិធីថតរូបជុំគ្នានៃមេដឹកនាំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងមេដឹកនាំប្រទេសដៃគូសន្ទនា និងអង្គការអន្តរជាតិនានា កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ នាទីក្រុងធានជីន ប្រទេសចិន៕







