ជនជាតិភូមាចំនួន ៥ នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការទប់ស្កាត់ ខណៈលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់
ខេត្តបន្ទាយមានជ័យ ស្រុកម៉ាឡៃ ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹកកម្លាំងប៉ុស្តិ៍ស្វាយព្រៃចំនួន០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ គុណ ប៊ុនហេង នាយរងប៉ុស្តិ៍ ចូលរួមសហការជាមួយ កម្លាំងនគរបាលរដ្ឋបាលអូរស្រឡៅ ចំនួន០៣នាក់ ដឹកនាំដោយ លោក អនុសេនីយ៍ឯក សយ សំណាង នាយប៉ុស្ដិ៍ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ (វរៈ៥១១) ចំនួន០៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី លឹម វ៉ាណារិទ្ធ មេបញ្ជាការ បានទប់ស្កាត់បុរសជនជាតិភូមាចំនួន០៥នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រង់ចំណុចភូមិសាស្ត្រប៉ុស្តិ៍ស្វាយព្រៃ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចម្ងាយពីអូរព្រំដែនប្រហែល ៤០០ម៉ែត្រ។ ជនជាតិភូមា កម្លាំងនគរបាលរដ្ឋបាលអូរស្រឡៅ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕



