សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោក តូ ឡឹម
(ហាណូយ, វៀតណាម)៖ បន្ទាប់ពីបញ្ចប់ជំនួបជាមួយប្រធានរដ្ឋសភាវៀតណាម, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តូ ឡឹម អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម នាទីក្រុងហាណូយ។
បន្ទាប់ពីបញ្ចប់ជំនួបនោះទៅ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំដោយ លោក តូ ឡឹម ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម៕



