ស្ថានភាពនៅយោធភូមិភាគ៤ និងយោធភូមិភាគ៥ មានស្ថានភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកងទ័ពកម្ពុជា នៅតែបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ច
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពនៅយោធភូមិភាគ៤ និងយោធភូមិភាគ៥ មានស្ថានភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកងទ័ពកម្ពុជា នៅតែបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ច ប្រកបដោយស្មារតីអង់អាច។



