កម្ពុជា នៅបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃ ធ្វើការដោះលែងទាហានខ្មែរ ទាំង១៨នាក់ ដែលថៃចាប់ទៅ ប្រគល់ជូនកម្ពុជាវិញ ឲ្យបានឆាប់ស្របតាមច្បាប់
កម្ពុជានៅបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃ ធ្វើការដោះលែងទាហានខ្មែរទាំង១៨នាក់ ដែលថៃចាប់ទៅ ប្រគល់ជូនកម្ពុជាវិញ ឲ្យបានឆាប់ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ដោយក្រុមគ្រួសារជនរងគ្រោះកំពុងទទឹងរងចាំគ្រប់វិនាទី គ្រប់នាទី គ្រប់ម៉ោង និងគ្រប់ថ្ងៃ ខណៈគិតមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៥នេះ គឺមានរយៈពេល៣៥ថ្ងៃហើយ ក្រោយទាហានថៃ ចាប់ពួកគេទៅដោយខុសច្បាប់នោះ។



