ទឹកស្ទឹងក្រាំងពន្លៃហក់ឡើងខ្ពស់ដោយទឹកភ្លៀង បណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥ (ចាស់) ប្រវែងប្រមាណ២០០ម៉ែត្រ

នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារមន្ទីរ ប្រើគ្រឿងចក្រ សហការជាមួយក្រុមការងាររដ្ឋបាលស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងធ្វើឲ្យទឹកស្ទឹងក្រាំងពន្លៃ ដែលហក់ឡើងបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥ (ចាស់) ប្រវែងប្រមាណ២០០ម ជម្រៅ០,២០ម ត្រង់គ.ម៣៩+៩០០ ដល់៤០+១០០ ស្ថិតក្នុងភូមិចន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ដោយក្នុងនោះក្រុមការងារបានរៀបបាវច្រកដីទប់ទឹកកុំឲ្យហូរច្រោះដាច់ផ្លូវ ។ បច្ចុប្បន្នចរាចរណ៍អាចធ្វើដំណើរបានធម្មតា៕

You might also like