អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុចំនួន ២ភូមិ ស្រុកដងទង់
កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុចំនួន ២ភូមិ ( ភូមិឈ្លីតលើ និងភូមិត្រពាំងអណ្តូង) ដែលមានក្បាលដីសរុបចំនួន ៣.១៩៨ ក្បាលដី ស្មើនឹង ១.៦៤២ គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការ វិនិច្ឆ័យចំនួន២ ភូមិ ( ភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ) ដែលមានក្បាលដីសរុបចំនួន ៤.០៣១ ក្បាលដី ស្មើនឹង ១.៨៧១ គ្រួសារ និងបណ្ណពន្ធសូន្យចំនួន ១៤.៤០៧ បណ្ណ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នាបរិវេណសាលាបឋមសិក្សាឈ្លីតក្រោម ក្នុងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត៕



