សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក
កណ្ដាល៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ ស្ដីពីការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ចំនួន៣ រួមមាន៖ អនុសាខា.ក្រុងតាខ្មៅ ,អនុសាខា.ស្រុកពញាឮ និងអនុសាខា.ស្រុកកៀនស្វាយ នៅសាលប្រជុំទីស្នាក់ការសាខា នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ លោកជំទាវហេរញ្ញិកសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងលោកនាយកសាខា នាយករង នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ១៧នាក់ (ស្រី ៥នាក់)។
កិច្ចប្រជុំបាដំណើរទៅតាមរបៀបវារៈ ចំនួន ៥រួមមាន៖
១-មតិថ្លែងហេតុបើកកិច្ចប្រជុំដោយឯកឧត្តមប្រធានគណៈកម្មាធិការសាខា។
២-ឆ្លងការងាររៀបចំជ្រើសរើសមន្ត្រីមួយចំនួនបំពេញសមាសភាពគណៈកម្មាធិការអនុសាខាក្រុង-ស្រុកចំនួន៣ មាន៖ អនុសាខាក្រុងតាខ្មៅ ២ រូប ,អនុសាខាស្រុកពញាឮ ៣រូប និងអនុសាខាស្រុកកៀនស្វាយ ៥រូប ដោយលោកនាយកសាខា។
៣-ការចូលរួមមតិ ពិនិត្យវាយតម្លៃពីឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខាចំពោះមន្ត្រីដែលអនុសាខាបានស្នើឡើង។
៤-ការងារផ្សេងៗ។
៥-មតិបូកសរុប របស់ឯកឧត្តមប្រធាន
អង្គប្រជុំ។
កិច្ចប្រជុំបានដំណើរទៅតាមរបៀបវារៈដែលគ្រោងទុក ជាពិសេសសមាជិកសមាជិកានៃកិច្ចប្រជុំមានមតិយោបល់ ពិភាក្សាដោយការយកចិត្តទុកដាក់ខ្ពស់ និងបានឯកភាពជាឯកច្ឆន្ទលើសមាសភាពមន្ត្រីអនុសាខាក្រុង-ស្រុក ដែលបានកែសម្រួលរួច និងត្រូវរៀបចំធ្វើសំណើគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់៕






