ភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យស្ថានីយរថភ្លើង MRT នៅទីក្រុងបាងកក លិចលង់យ៉ាងខ្លាំង

(បាងកក)៖ ភ្លៀងធ្លាក់យ៉ាងគំហុកខុសពីធម្មតា បានបង្កឲ្យមានទឹកជំនន់ភ្លាមៗនៅតាមទីតាំងជាច្រើនក្នុងទីក្រុងបាងកក។ មានសេចក្តីរាយការណ៍ថា កន្លែងរង់ចាំនៅស្ថានីយរថភ្លើងក្រោមដី (MRT) មជ្ឈមណ្ឌលវប្បធម៌ថៃ បានជន់លិចយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍សារព័ត៌មានក្នុងស្រុកថៃ។
រូបភាព និងវីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីស្ថានភាពទឹកជន់លិចជ្រៅនៅកន្លែងរង់ចាំរថភ្លើង MRT ដែលបង្កការរំខានយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់អ្នកដំណើរ៕

You might also like