អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង នឹងលាជារៀងរហូត ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម័យកាលប្រមាណ៦៦ឆ្នាំ
ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬឈ្មោះដើមហៅថាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង ០០:០០ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ការប្រកាសបិទទ្វារនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដែលបានសាងសង់រួចរាល់ដំណាក់កាលទី១ និងបើកឲ្យដំណើរការនៅថ្ងៃទី០៩កញ្ញាដូចគ្នាដែរ។ ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) គឺធ្វើឡើងក្រោយពីអាកាសយានដ្ឋានមួយនេះបានឈរជើងបម្រើការលើផ្នែកអាកាសចរស៊ីវិលអស់រយៈពេល៦៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៥៥មក ហើយការបិទទ្វារនេះគឺបិទជារៀងរហូតដោយជម្រាបលាទៅកាន់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ៕






