សាហាវមែន! ក្រុមក្មេងទំនើងជាច្រើននាក់ ធាក់យុវជនម្នាក់កំពុងជិះម៉ូតូ បណ្ដាលដួលបោកក្បាលនិងខឿន ស្លាប់ និងរបួសស្រាលម្នាក់ នៅខណ្ឌមានមានជ័យ

ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យុវជនម្នាក់បានស្លាប់ បន្ទាប់ជិះម៉ូតូ HONDA Dream ត្រូវក្មេងទំនើងមួយក្រុមមានគ្នាជាង២០ម៉ូតូដេញវាយ និងធាក់បណ្ដាលឲ្យជ្រុលចង្កូតទៅបុកខឿន។

ប្រភពព័ត៌មានបានបញ្ជាក់ថា សាហាវមែនក្មេងអន្តពាលមួយក្រុមមានជាង៣០ម៉ូតូ ធ្វេីសកម្មភាពដេញកាប់ដេញវាយនិងដេញធាក់ យុវជនមួយក្រុមទៀតដែលកំពុងអង្គុយលេងនៅមុខផ្សារខេម៉ល បណ្ដាលឲ្យយុវជនម្នាក់រងរបួ-សនិងម្នាក់ទៀត.ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ពេលជិះម៉ូតូរត់គេចពីក្រុមក្មេងអន្តពាលក៏ជ្រុលមកបុកនិងគម្របលូបោកក្បាលនិងឥដ្ឋកាទ្បា លេីផ្លូវវេងស្រេង ក្បែរច្រកបត់ចូលផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុមានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA Dream ពាក់ផ្លាកលេខ ព្រៃវែង 1Z-4897 បានធ្វើដំណើរចេញពីកោះពេជ្រ ឆ្ពោះមកផ្សារខេម៉លដើម្បីអង្គុយលេង ទិសដៅពីកើតមកលិចរហូតដល់ផ្សារដីថ្មី ស្រាប់តែមានក្មេងទំនើងជាច្រើននាក់ជិះម៉ូតូជាច្រើនគ្រឿងបានជិះម៉ូតូបញ្ច្រោស់ផ្លូវបានបត់ម៉ូតូជិះតាមក្រោយដេញវាយនិងធាក់ បណ្ដាលអោយយុវជន២នាក់ម្នាក់ដួលបោកក្បាលស្លាប់និងខឿនផ្លូវម្នាក់ទៀតរងរបួសស្រាល ។ ភ្លាមនោះក្មេងទំនើងទាំងនោះ បានជិះម៉ូតូរត់គេចបាត់ស្រមោល ។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចុះមកធ្វេីការយកម៉ូតូទៅរក្សាទុក និងធ្វេីការស្រាវជ្រាវរកក្រុមក្មេងទំនើងដែលបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like