ឃាត់ខ្លួនយុវជន ៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ
ភ្នំពេញ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមនបានឃាត់អប់រំណែនាំ យុវជនមានចំនួន ៦៧នាក់ នឹង ម៉ូតូ៣៤គ្រឿង ដែលបានមកប្រមូលផ្តុំគ្នា ក្នុងតំបន់កោះពេជ្រ ។
ប្រតិបត្តិការនេះដែរ បានធ្វើឡើងកាលពី យប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងតំបន់កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីមន្រ្តីជំនាញ បានឱ្យដឹងថា ការចុះមកឃាត់អប់រំនេះដែរ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ចុះល្បាត ក្នុងមូលដ្ឋាន ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកដើរលេងកម្សាន្តចុងសប្តាហ៍ ។ ខណៈកម្លាំងកំពុងល្បាត ក៏បានប្រទះឃើញមានយុវជនចំនួន ៦៧នាក់ នឹងម៉ូតូ ៣៤គ្រឿង បានមកអង្គុយប្រមូលផ្តុំគ្នា ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។ ភ្លាមៗ សមត្ថកិច្ច បានស្ទាក់ឃាត់ក្រុមទាំងនោះ សួរនាំ ធានាការពារក្រែងមានហេតុការណ៍ណាមួយកើតឡើង ជាយថាហេតុ ។
ក្រោយពេលធ្វើការណែនាំអប់រំរួចរាល់ សមត្ថកិច្ចបានអោយត្រឡប់ទៅផ្ទះវិញ មិនអោយប្រមូលផ្តុំបន្តនោះឡើយ ប្រសិនជាមានលើកក្រោយមិនរាងចាល សមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី ៕






