ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំបងស្រី “ស្រៀង ស្រីនិ” អាយុ ៣៤ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកទទួលការវះកាត់យកដុំទឹកចេញនៅតម្រងនោមផ្នែកខាងឆ្វេង (Left Groin Cyst) ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តវះកាត់ផ្នែកជំងឺទូទៅមកពីសហរដ្ឋអាមេរិក នៃមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។

បងស្រីសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។ បងស្រីថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលតែងតែមានចិត្តសណ្តោស មេត្តា និងជួយដល់អ្នកជំងឺគ្រប់រូប។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់ដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។