កាកបាទក្រហមអន្តរជាតិបានឲ្យដឹងថា កងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ទៅគឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

លោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បាន ឲ្យដឹងថា កងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះ ពួកគេមានសុវត្ថិភាពល្អ និង សុខភាពល្អធម្មតាទាំងអស់គ្នា។

យោងតាមផេកផ្លូវការរបស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ហើយក្នុងកិច្ចជំនួបនោះ ភាគីកាកបាទក្រហមអន្តរជាតិ បានចែករំលែកនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២ដល់នាយទាហានទាំង ១៨រូបរបស់កម្ពុជា ដែលថៃចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)នោះ បានទទួលព័ត៌មានថា «ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា» ៕

You might also like