លោក Anutin ៖ គ្មានការព្យាបាលបែប VIP សម្រាប់អ្នកទោស ថាក់ស៊ីន នោះទេ

បរទេស៖ លោក Anutin Charnvirakul នាយក រដ្ឋមន្ត្រីថ្មីរបស់ថៃ បានបញ្ជាក់នៅរសៀលថ្ងៃ អង្គារនេះថា គ្មានការ ព្យាបាល បែប VIP សម្រាប់អ្នកទោសថាក់ស៊ីន ស៊ីណាវ៉ាត្រានោះទេ។
លោកបន្ថែមថា ការដាក់ពន្ធនាគារលោក ថាក់ស៊ីន គឺស្របតាមច្បាប់ហើយលោក នឹងមិនជ្រៀតជ្រែកឡើយដោយបញ្ជាក់ថា អ្នករាល់គ្នា នឹងទទួលបានយុត្តិធម៌។

យោងតាមសារព័ត៌មាន KHAOSOD ENGLISH ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅម៉ោង៥ និង ១០ នាទីល្ងាច ក្បួនរថយន្តរបស់ពន្ធនាគារពីពន្ធនាគារពិសេសក្រុងបាងកកបានផ្លាស់ប្តូរទៅកាន់ពន្ធនាគារកណ្តាល Klong Prem ។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេឃើញអង្គុយក្បែរបង្អួច ដោយពាក់អាវពណ៌ខៀវ និងខោខ្លីពណ៌ខ្មៅ ដែលជាពណ៌ឯកសណ្ឋានសម្រាប់អ្នកទោស ដែលត្រូវតុលាការកាត់ទោសចុងក្រោយនៅពន្ធនាគារពិសេសទីក្រុងបាងកក។ នៅ ពេល អ្នកកាសែតស្រែកសួរលោក ថាក់ស៊ីន មិនបានឆ្លើយតបទេតែបែរមកមើល អ្នក កាសែតទាំងញញឹម។
‎ពន្ធនាគារកណ្តាល Klong Prem គឺជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារចំនួន ៥ ដែលមានសន្តិសុខកម្រិតអតិបរមារបស់ប្រទេសថៃ៕

You might also like