ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ…..

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកមីង “ជួន សូម” អាយុ ៥០ឆ្នាំ រស់នៅភូមិរូង ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ មកទទួលការវះកាត់ព្យាបាលជំងឺដុំពកក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តវះកាត់ផ្នែកជំងឺទូទៅមកពីសហរដ្ឋអាមេរិក នៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។
អ្នកមីងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ដែលលោកទាំងពីរតែងតែគិតគូរដល់សុខទុក្ខរបស់អ្នកមីង រួមទាំងប្រជាជនកម្ពុជាគ្រប់ៗគ្នា។ អ្នកមីងថែមទាំងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលតែងតែមានចិត្តសណ្តោស មេត្តា និងជួយដល់អ្នកជំងឺគ្រប់រូប។
សូមបញ្ជាក់ផងដែរថា រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់ដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។

 

 

You might also like