វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានឧបត្ថម្ភ (១)ឱសថព្យាបាលជំងឺ និង (២)ថវិកាចំនួន ៥០០ (ប្រាំរយ) ដុល្លារអាមេរិក ជូនដល់…..

«វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ» នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានឧបត្ថម្ភ (១)ឱសថព្យាបាលជំងឺ និង (២)ថវិកាចំនួន ៥០០ (ប្រាំរយ) ដុល្លារអាមេរិក ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងចែកជូនបងប្អូនវីរកងទ័ពដែលកំពុងប្រឈមនឹងសត្រូវ និងជួយដល់ប្រជាជនភៀសសឹក។
សមាគម TYDA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធិពរជ័យជូនដល់ «វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ» សូមជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
កម្លាំងមនុស្សធម៌ និងទឹកចិត្តគាំទ្រកងទ័ពជួរមុខការពារមាតុភូមិកម្ពុជាតាមរយៈ TYDA

You might also like