ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីក្នុង ពិធីសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលខេត្ត និងបានបើកកិច្ចប្រជុំ ធ្វើបទបង្ហាញផ្សព្វផ្សាយខ្លឹសារច្បាប់ ស្ដីពីសញ្ជាតិ ដល់មន្រ្តីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
នៅថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូអមដំណើរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងបានបើកកិច្ចប្រជុំធ្វើបទបង្ហាញ ផ្សព្វផ្សាយខ្លឹសារច្បាប់ ស្ដីពីសញ្ជាតិ ដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ពិធីនេះមានការអញ្ញើញចូលរួមពី លោក លោកស្រីស្នងការរងលោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង០៣ លោកអធិការនគរបាលក្រុងស្រុកទាំង៥ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ ដែលបានចូលរួមសរុប ចំនួន ១៥០នាក់។
ជាកិច្ចចាប់ផ្ដើមនៃពិធីសំណេះសំណាលនិងសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលក្នុងខេត្តមណ្ឌលគិរី។ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ជូន ចំពោះគណ:អធិបតីស្តីពីលក្ខណ:ភូមិសាស្រ្ត ក្នុងខេត្តមណ្ឌលគិរី និងការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជូនគណ:អធិបតីនិងអង្គពីធីទាំងមូល។
-ទន្ទឹគ្នានោះផងដែរ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍ និងបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ដោយក្តីនឹករលឹកដល់កម្លាំងនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងបានមានប្រសាន៍ផ្តាំផ្ញើរដល់កម្លាំងនគរបាលទាំងអស់ត្រូវខិតខំអនុវត្តន៍ នៅវិន័យរបស់កម្លាំងនគរបាល និងខិតខំថៃទាំសុខភាព អោយបានល្អប្រសើរនិងមានសាមគ្គីភាពខ្ពស់។ មិនតែប៉ុណ្ណោះ ឯកឧត្តម បានធ្វើបទបង្ហាញផ្សព្វផ្សាយខ្លឹមសារច្បាប់ ស្តីពីសញ្ជាតិ ដល់កម្លាំងនគរបាលនៃស្នងការដ្ឋានគរបាលខេត្តមណ្ឌលគិរី។ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងពិធីនោះផងដែរ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍និងមានការកោតសរសើរដល់ លោកឧត្តមសេនីយ៍ទោ ស្នងការព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរី ទាំងមូលបានល្អប្រសេីរទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពី គណ:បញ្ជាការ ឯកភាពខេត្ត និងថ្នាក់ដឹកនាំព្រមទាំង កងកម្លាំងនគរបាលទាំងអស់ ដែលខិតខំប្រឹងប្រែងការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើ។
-អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អំណោយរួមមាន , អង្ករ ៣តោន , មី ២០០កេះតូច , ត្រីខ ២០កេះធំ , ទឹកត្រី ២០កេះធំ , ទឹកស៊ីអ៉ីវ ២០កេះធំ , ថវិកា ៥,០០០,០០០៛ (ប្រាំលានរៀល)ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
-មុននិងបញ្ចប់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើការជូនពរអោយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់និងក្រុមគ្រួសារជួបតែពុទ្ឋពរទាំងប្រាំ ប្រការគឺ អាយុ វណ្ណ: សុខៈ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕



