នេះគឺអនាគតមេទ័ពភាគ2ថ្មីរបស់សៀម ដែលត្រូវឡើងតំណែងថ្ងៃទី01 តុលា បន្ទាប់ពីមេទ័ពសៀមភាគ2 ប៊ុនស៊ីន ផាតក្លាង ចូលនិវត្តន៍ ថ្ងៃទី30 កញ្ញា
មេទ័ពសៀមភាគ2ថ្មីមានឈ្មោះថា វីរះយុទ្ធ រ៉ាក់ស៊ីន ប្រែន័យរបស់ឈ្មោះថា វីរះយុទ្ធសាស្ត្រ ស្រឡាញ់សិល្បះ មេទ័ពភាគ2ថ្មីនេះ គឺចេញពីសាលាតែមួយ ដើមកំណើតតែមួយ កន្លែងហ្វឹកតែមួយ ជាមួយមេទ័ពសៀមភាគ2ចាស់ ប៊ុនស៊ីន ផាតក្លាង ហើយចេញពីកងទ័ព សុរះនារី បន្ទាយនគររាគ ជាមួយគ្នា សរុបគឺជាមិត្តភក្ដិ ដែលយល់ចិត្តយល់ថ្លើមគ្នាច្បាស់ ។
ថ្ងៃនេះ អនាគតមេទ័ពភាគ2ថ្មីរបស់សៀម ក៏បានមកចូលរួមប្រជុំ GBC នៅកោះកុងដែរ ដោយដោះឈុតទាហានចេញ ជំនួសដោយអាវក្វាស៊េ ជាមួយក្រវ៉ាត់ក ពណ៌លឿង ចាំងភ្នែក ៕






