ករណីមនុស្សលង់ទឹកស្រះ នៅចំណុចស្រះទឹកស្ថិតក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ ស្ដីពីករណី(មនុស្សលង់ទឹកស្រះ) កាលពីថ្ងៃពុធ ៣ រោច ខែភទ្របទឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី10 ខែកញ្ញា ឆ្នាំ2025 នៅចំណុចស្រះទឹកស្ថិតក្នុងភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជនរងគ្រោះឈ្មោះ ចន ហាយ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកេីតហេតុនេះ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ប៉ុច ណៃ ត្រូវជាអនុភូមិបានរៀបរាប់ថា ជនរងគ្រោះ គឺជាមនុស្សញៀនស្រាស ជាប្រចាំរាល់ថ្ងៃ មុនពេលលង់ទឹកស្លាប់ជនរងគ្រោះបានដេីររេីសខ្ងង់ក្ដាមជាប្រចាំថ្ងៃ ក្រោយពីបានបានមួយខ្លួនមួយយប់ រួចក្រុមគ្រួសារសាច់ញាតិបានដេីររកមិនឃេីញ។ លុះរហូតដល់ថ្ងៃទី10ខែឆ្នាំដដែល ទេីបបងប្អូនគ្រួសារសាច់ញាតិសង្ស័យថាបានលុងទឹកនៅចំណុចនៅក្រោយភូមិចម្ងាយ១០០ម៉ែត្រពីភូមិ ទេីបរាវរកឃើញនៅក្នុងទឹកស្រះបានឃើញឈ្មោះខាងលើស្លាប់បាត់ទៅហើយមិនដឹងតាំងពីពេលណា ។ រួចលោកមេភូមិអង្គបានរាយការណ៍មកប៉ុស្ដិ៍នគរបាលរដ្ឋបានរុងរឿងកម្លាំងប៉ុស្ដិ៍បានសហការជំនាញចុះមកកន្លែងកើតហេតុខាងលើ។
ក្រោយពីធ្វើកោសល្យវិច្ឆ័យរួច សាកសពខាងលើមិនស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ។សាកសពនេះ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ក្រោយពីធ្វើកោសល្យវច្ឆ័យរួម បានប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី ៕



