កម្ពុជា គ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងចិន បានចុះអនុស្សរណៈ នៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ចំនួន ២០គ្រឿង គឺប្រភេទ C909 regional ក្នុងនោះ ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។
ឯកឧត្តម វ៉ាង វិនពីន បានសរសេរថា កាលពីថ្ងៃទី៨ ខែកញ្ញា ក្រុមហ៊ុនកម្ពុជា Cambodia Airways និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈ នៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ ភាគីទាំងពីរនូវគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។
ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនបានគូសបញ្ជាក់ថា នេះគឺជាវឌ្ឍនភាពថ្មី នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាស នៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ៕



