ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្ដេចមហាវបរធិបតី នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល នៅគេហដ្ឋាន លេខ២៨៩ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត មានសេចក្ដីតក់ស្លុត និងសោកស្តាយជាអនេកចំពោះរណភាពរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ វេលាម៉ោង ១២:០៩នាទី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តមបណ្ឌិត បានចាត់ទុកមរណភាពរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល គឺជាការបាត់បង់នូវ ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីទួត ជាទីគោរពស្រឡាញ់ ដែលក្នុងមួយជីវិតរបស់ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាង ដើម្បីចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ឱវាទ អប់រំដល់កូន ចៅ ឱ្យមានអនាគតរុងរឿង ក្លាយជាបញ្ញវន្ត ជាឥស្សរជនដែលជាធនធានមនុស្សដ៏សំខាន់ របស់សង្គមជាតិ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មាឃ ផល ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕