របាយការណ៍ ៖ មនុស្សយ៉ាងតិច ២០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅហ្វីលីពីន

កាសែត New York Times បានរាយការណ៍នៅថ្ងៃពុធ (១ តុលា) នេះ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលម្នាក់ថា យ៉ាងហោចណាស់មនុស្ស ២០នាក់ បានស្លាប់ និងជាង ៣០នាក់ បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ នៅប្រទេសហ្វីលីពីន។
រញ្ជួយដីដែលបានវាយប្រហារនៅឆ្នេរសមុទ្រនៃខេត្ត Cebu នៅមុនម៉ោងក្នុងស្រុក ១០យប់ កាលពីថ្ងៃអង្គារ បាននាំឱ្យមានការដាច់ចរន្តអគ្គិសនី និងខូចខាតដល់អគារជាច្រើននៅក្នុងតំបន់។ អ្នកនាំពាក្យរបស់ Cebu បានប្រាប់កាសែត NYT ថា យ៉ាងហោចណាស់មនុស្ស ២០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និង ៣៧នាក់បានរងរបួស៕

You might also like