បង្ក្រាបទីតាំងហាងម៉ាស្សាកោសជប់ ចំនួន០២ទីតាំងជាប់គ្នា ដែលមានបង្កប់សេវាជួញដូរផ្លូវភេទ
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពី យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវបេតុង អមផ្លូវរថភ្លើង(ឈូកវ៉ា២) សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទីតាំងហាងម៉ាស្សាកោសជប់ ចំនួន២ទីតាំងជាប់គ្នាដែលបង្កប់សេវាជួញដូរផ្លូវភេទ ឃាត់ខ្លួននារីម៉ាស្សាបានចំនួន៧នាក់ ដោយសង្ស័យបង្កប់ការបម្រើសេវ៉ាកម្មជួញដូរផ្លូវភេទ។
ក្រោយបង្ក្រាបនិងឃាត់ខ្លួនរួច នារីម៉ាស្សាទាំង៧នាក់ ត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕