គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡាន បុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ ១០៧ សង្កាត់បឹងព្រលិតខណ្ឌ7មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Y-1152រវល់តែចុចទូរស័ព្ទក៏ជ្រុលទៅបុករថយន្តprius មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BX-3648ពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីបង្កបានចេញសំណងចំនួន១,០០០ដុល្លារទៅឲ្យខាងភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

You might also like