ចំនួនអ្នកស្លាប់ក្នុងរញ្ជួយដីនៅខេត្តសេប៊ូ ប្រទេសហ្វីលីពីន កើនឡើងលើសពី ៣០នាក់ហើយ
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរនៃខេត្តសេប៊ូ កាលពីយប់ថ្ងៃអង្គារ ហើយគិតត្រឹមព្រឹកថ្ងៃពុធ (១ តុលា) នេះ ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ៣០នាក់ហើយ នេះបើយោងតាមការិយាល័យព័ត៌មានខេត្តសេប៊ូ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មានរញ្ជួយដី ចំពេលបវរកញ្ញាកម្ពុជានិងបវរកញ្ញាដទៃទៀតស្ថិតនៅលើឆាក តំណាងកម្ពុជា មានមាលាយ៉ាន ចូលរួមប្រកួតនៅឯប្រទេសហ្វីលីពីនដើម្បីដណ្ដើមម្កុដ Miss Asia Pacific International 2025 ស្រាប់តែកំលាំងរញ្ជួយ៦.៧ ញ័រយោលឆាកចុះឡើង ៕