មនុស្សម្នានាំគ្នារត់ចេញពីផ្ទះសម្បែង និងអគារនានា បន្ទាប់ពីមានអាជ្ញាធរបានព្រមានអំពីគ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រ វាយប្រហារ
មនុស្សម្នានាំគ្នារត់ចេញពីផ្ទះសម្បែង និងអគារនានា បន្ទាប់ពីមានអាជ្ញាធរបានព្រមានអំពីគ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រ វាយប្រហារនៅក្នុងទីក្រុង សេប៊ូ និងតំបន់មួយចំនួនទៀត នៃប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី ៣០ ខែកញ្ញានេះ (ម៉ោងក្នុងស្រុក)។
អាជ្ញាធរហ្វីលីពីន ក៏បានប្រកាសបិទជាបណ្ដោះអាសន្ននូវសាលារៀន និងកន្លែងការងារ ដែលស្ថិតក្នុងតំបន់ប្រឈមនឹងគ្រោះរញ្ជួយដីនេះផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានក្នុងស្រុក ហ្វីលីពីន ៕