ឃើញវ៉ាលីអណ្តែតទឹកទន្លេវ៉ៃគោ ផ្អើលអស់មនុស្សម្នាមកចោមរោមមើលស្មានថាកំណប់! ដឹងអីពេលសមត្ថកិច្ចបើកឡើងប្រទះឃើញសាកសពបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណទៅវិញ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋ បានប្រទះឃើញវ៉ាលីមួយបានអណ្តែតទឹកនៅមាត់ទន្លេវ៉ៃគោស្ថិតនៅភូមិសាលាស្រុកចាស់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀងខាងលិចស្ពានហាយវ៉េប្រមាណជាង៥០ម៉ែត្រហើយប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះក៏ បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការចុះពិនិត្យមើល។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៩ខែតុលាឆ្នាំ២០២៥នេះ។

យោងតាមអ្នកភូមិនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា គាត់បានធំក្លិនស្អុយប្រមាណ ២ថ្ងៃមកហើយ ខណៈស្មានថា ជាខ្មោចសត្វ ទើបមិនបានចាប់អារម្មណ៍នោះទេ។ លុះក្រោយមក ក៏មានការសង្ស័យ ដោយឃើញវ៉ាលីអណ្តែតដោយមាន រុំស្កុតបិទពីក្រៅទៀតនោះទឹកហើយអណ្តែតទឹកដូច្នេះ ទើបរាយការណ៍មកសមត្ថកិច្ចតែម្ដង។

សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលក្រុង កងរាជអាវុធហត្ថក្រុង ខេត្ត និងនគរបាលជំនាញខេត្តស្វាយរៀង ក៏បានចុះដល់ទីតាំង និងបានស្រង់វ៉ាលី នោះក៏ប្រទះឃើញុំានសាកសពមនុស្សក៏បានហៅរថយន្តសាមុយដឹកវ៉ាលីនោះយកទៅកាន់វត្តកោះជុំស្ថិតនៅក្នុងសង្កាត់គយត្របែកដើម្បីធ្វើកោសល្យវិច័យបន្តទៀត។

ប្រភពដដែលបានបន្តថា ក្រោយពីសមត្ថកិច្ចបើកវ៉ាលីខាងលើនោះដើម្បីធ្វើកោសល្យវិច័យ នៅក្នុងវ៉ាលីនោះ គឺជាសាកសពមនុស្សប្រុស ហើយសមត្ថកិច្ច មិនទាន់បញ្ជាក់អត្តសញ្ញាណថា ជាសាកសពជនជាតិអ្វីនោះទេ។

សមត្ថកិច្ចជំនាញ កំពុងតែដុតដៃដុតជើងដើម្បីស្រាវជ្រាវរកអត្តសញ្ញាណសាកសពជនរងគ្រោះ ថា ជាជនជាតិអ្វីនិងតាមរកជនដៃដល់ផ្តន្ទាទោសតាមច្បាប់៕

You might also like