បន្លំខ្លួនដើររកក្តាម តាមពិតដើរចែកចាយគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នឹងដឹកនាំកំលាំងបញ្ជាផ្ទាល់ដោយលោក សាវ សុភក្តី អធិការស្តីទី កំលាំងអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យ ចុះស្រាវជ្រាវមុខសញ្ញាសង្ស័យដែលធ្វេី សកម្មភាពបន្លំភ្នែកសមត្ថកិច្ច ជាអ្នកដេីររកក្តាម តាមស្រែ ដេីម្បីចែកចាយគ្រឿងញៀន នៅចំនុចខាងជេីងភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន២នាក់÷

១.ឈ្មោះ ឈួន កុយ (ញ៉ុញ)ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិឃុំខាងលេី

២.ឈ្មោះ ប៉ាន់ ថាក់ (ហាក់) ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់,ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូចំនួន១គ្រឿង។
សមត្ថកិច្ចគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង៤រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពងស្ពឺចាត់ការតាមនិតិច្បាប់ ៕

You might also like