“កម្ពុជា ប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ក្នុងការជំរុញដល់កិច្ចការរំសាយ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិមិត្មក្នុងវិស័យយោធា
កម្ពុជា ក៏បាននិងកំពុងអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចក្នុងអនុសញ្ញានៃការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស និងការចូលរួមកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងសកល តាមរយៈការបញ្ជូនកងកម្លាំងដោះមីនកម្ពុជា នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព”។
ឯកឧត្តម ម៉ៅ ទិត្យារុណ អគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍រង នៃស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) ក្នុងសម័យប្រជុំលើកទី៨០មហាសន្និបាតអ.ស.ប. នៅទីស្នាក់ការអ.ស.ប នាទីក្រុងញូវយ៉ក ៕