នាវិកកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី លេងកីឡារួមគ្នា ដើម្បីបង្កើនមិត្តភាពស្និទស្នាលជាមួយគ្នាបន្ថែម ទៀត
នៅមូលដ្ឋានសមុទ្ររាម នាវិកកងទ័ពជើងទឹកកម្ពុជា និងនាវិកនៃនាវា HMAS Ballarat-FFH155 (Anzac Class FFH) កងទ័ពជើងទឹកអូស្ត្រាលីនាថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ កីឡាទាញព្រ័ត ជាលក្ខណៈមិត្តភាព ដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នាបន្ថែមទៀត ហើយជាមួយគ្នានោះកងនាវិកនៃប្រទេសទាំងពីរក៏បានធ្វើសិក្ខាសាលាដោយគ្មានការត្រៀមទុកទាក់ទងនឹងដែនសមុទ្រ CUES ផងដែរ។
សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat -FFH155 (Anzac Class FFH) បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ (កម្ពុជា-អូស្ត្រាលី) ឱ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត៕