បង្ក្រាប និងឃាត់ខ្លួនជនជួញដូរជាមួយវត្ថុតាងគ្រឿងញៀន ០៩កញ្ចប់
ខេត្តកណ្តាល៖ មានសេចក្តីរាយការណ៏មួយតាមរយ: App NoDrug ដែលគេដឹងថាជាប្រពន្ធ័ទំនើប និងសម្ងាត់បំផុត សមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាមួយវត្ថុតាងគ្រឿងញៀនចំនួន០៩កញ្ចប់ នៅចំណុច ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល កាលពី ថ្ងៃទី០៨ខែតុលាឆ្នាំ២០២៥។
ប្រភពសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងឃាត់បានជនសង្ស័យមានឈ្មោះ ហម សុីឡាង (ហៅអាចាវ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ( វិជ្ជមាននូវសារធាតុញៀន +) និងវត្ថុតាងចាប់យកបា សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៩ កញ្ចប់មធ្យម ទម្ងន់សរុប ១,៨៦ ក្រាម បាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋានស្រុកស្អាងដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញនេះពិតជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីបុរសម្នាស់ឈ្មោះ ឆៃ នៅម្ដុំភូមិព្រែកតាបុឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ក្នុងតម្លៃ ២០០.០០០៛(ម្ភៃម៉ីនរៀល) ទៅ៣០០.០០០៛(សាមសិបម៉ីនរៀល)ដើម្បីយកមកលក់បន្តក្នុងមួយកញ្ចប់តម្លៃ១០.០០០៛(មួយម៉ឺនរៀល) ដល់ ២០.០០០៛(ពីរម៉ឺនរៀល)។ ចំពោះជនសង្ស័យឈ្មោះ អាខ្មៅ សមត្ថកិច្ចយេីងនិងធ្វេីការស្រាវជ្រាវបន្តតាមនីតិវិធីបន្តទៀត។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕